គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ប្រជុំផ្ទៃក្នុងគណៈកម្មការ
2012-11-21 10:15:08

កាលពីថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១២  នៅវិមានព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធាគណៈកម្មការ​សាធារណការ ដឹកជញ្ជូន​ អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនា​គមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ហៅកាត់​)គណៈកម្មការ​ទី៩​ព្រឹទ្ធសភា បានអញ្ជើញជា​អធិបតីភាព​ក្នុងកិច្ចប្រជុំផ្ទៃក្នុង​គណៈ​កម្មការ ដើម្បីពិនិត្យ ពិភាក្សាផ្តល់យោ​បល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត​យល់ព្រមលើ៖
១-កិច្ចព្រមព្រៀងពហុភាគីអាស៊ាន ស្តីពីសេរីភាវូបនីយកម្មពេញលេញនៃសេ​វា​​កម្ម​ដឹកជញ្ជូនអ្នកដំណើរតាមផ្លូវ​អាកាស រួមទាំងពិធីសារចំនួន០២​ ។
២-ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៦​នៃសេវាកម្មដឹកជញ្ជូនតាម​ផ្លូវអាកាស​ក្រោម​កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ។
៣-អនុស្សរណៈយោគយល់ ស្តីពីកិច្ចសន្យាសេវាកម្មផ្លូវអាកាសរបស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយភាគីដៃគូ ។ រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦