គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំគោកត្រប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
2012-11-21 00:32:27

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆាំ្ន២០១២ ឯកឧត្តម ម៉ម ប៊ុននាង  សមាជិក គណៈកម្មាការទី៩ ព្រឹទ្ធសភា ប្រចាំ ភូមិភាគ៣ ខេត្តកណ្តាល និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាអនុប្រធានទី២ គណៈពង្រឹងមូលដ្ឋានស្រុក កៀនស្វាយ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ លោក គង់ បឿន មេឃុំគោកត្រប់ បានរាយរបាយការណ៍អំពី សា្ថនភាពឃុំ ឃុំនេះមានភាពល្អប្រសើរទាំងការបង្ក បង្កើនផល និងសុវត្ថិភាពភូមិ ឃុំ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានចំណាយថវិកាជូនអង្គពិធីទាំងមូល អស់ចំនួន៣.០៦០.០០០ រៀល ។ក្នុងរសៀលថ្ងៃដដែលនោះផងដែរ ឯកឧត្តម បានបន្តចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦