គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាងសមាជិកគណៈកម្មការទី៩ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះ សំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ
2012-09-10 11:35:34

នៅថ្ងៃទី០៩ ខែកញ្ញា ឆាំ្ន២០១២ ឯកឧត្តមម៉ម ប៊ុននាង  សមាជិកគណៈកម្មាការទី៩ នៃព្រឹទ្ធសភាប្រចាំភូមិភាគ៣ ខេត្តកណ្តាល  ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និងអនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាអនុប្រធានទី២ គណៈពង្រឹងមូលដ្ឋាន​ស្រុកកៀនស្វាយបានអញ្ជើញចូលរួមក្នុងពិធី សំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋចំនួន ២០០នាក់ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

  ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើរ សូមបង​ប្អូន ក្មួយៗ ដែលគ្រប់អាយុអញ្ជើញ​នាំគ្នាទៅចុះឈ្មោះ និងពិនិត្យ​បញ្ជើឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ព្រោះជាឱកាសក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដើម្បីដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេសអោយមានភាពរីកចំរើនដូចនាពេលបច្ចុប្បន្ននេះ។​ ក្នុងឱកាសនោះផងដែរ​ឯកឧត្តមបាននាំយកនូវថវិកាចំនួន៣.៧៩០.០០០រៀល ដែលជាអំណោយដ៍ថ្ថៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនតាមរយៈឯកឧត្តមផ្ទាល់ដើម្បីចូលរួមក្នុងអង្គពីធីទាំងមូលនោះ ។​

បន្ថែមពីនេះ ក្នុងថ្ងៃដដែល ឯកឧត្តមម៉ម ប៊ុននាង បានអញ្ជើញ​ចុះ​ពិនិត្យសាលាបុណ្យមួយខ្នងកំពុងសាងសង់ មានបណ្តោយប្រវែង ១៥ ម៉ែត្រ និងទទឹង ប្រវែង ៩ ម៉ែត្រ ស្ថិតនៅឃុំថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានស្ថាបនារួចរាល់ប្រហែលជាង៧០% ចំណាយថវិកាអស់៣.៦០០$​(បីពាន់ប្រាំមួយរយដុល្លាអាមេរិក)​ដែលជាអំណោយ​ដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាមរយៈឯកឧត្តមផ្ទាល់ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦