គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម ម៉ម ប៊ុននាង ប្រគេនទានព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃនៅ វត្តចំនួន២ក្នុងឃុំគោកត្រប់ និងសំណេះសំណាលជាមួយយុវជនឃុំ ស្រុកកណ្ដាលស្ទឹង
2012-08-13 02:54:06

កាលពីព្រឹកថ្ងៃទី២៩ខែ កក្កដា ឆ្នាំ២០១២ ឯកឧត្តម ម៉ម​​​  ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គ​មហា​​​​​សេនា​​​បតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងក្រុមការ​ងារ​​ បាននាំទៀន ព្រះវស្សាទេយ្យវត្ថុបច្ច័យនិង​គ្រឿង​បិក្ខារប្រើប្រាស់ជា​ច្រើនមុន​ទៀត​ប្រគេនព្រះសង្ឈដល់វត្ត ចំនួន២​វត្តគោកត្រប់​​​ និងវត្ដកែវឧត្តម ក្នុងឃុំគោកត្រប់ស្រុកកណ្ដាកស្ទឹង ខេត្ដកណ្ដាល។

ឯកឧត្តម ​ម៉ម ប៊ុននា បានមាន​ប្រសាសន៍ថានៅក្នុងរដូវកាលដែលព្រះសង្ឈ គង់ចាំ ព្រះវស្សា គឺ​មាន​រយៈពេល៣ខែហើយក្នុងេយៈកាលនេះព្រះសង្ឈមិនអាចនិមន្តត្រា ចចរណ៍ឆ្ងាយបានឡើយ ដូច្នេះ ព្រះសង្ឈជួបប្រទះនូវកង្វះខាតជាច្រើន។ លោក​បន្ដថា  ក្នុងរយៈកាលនេះពុទ្ធបរិស័ទតែងតែនាំគ្នា​យក នូ​វ​ទេយ្យវត្ថុ និង​ទេយ្យទានទៅប្រគេនដល់​ព្រះ​សង្ឈ​គង់នៅតាមវត្ដនានា ដើម្បីសម្រួលនូវការលំបាក ទាំង​ឡាយរបស់​ព្រះ​សង្ឈ​។  

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦