គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការពិសេសព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យឯកសារសេចក្តីកំណត់ និងនីតិវិធីអនុវត្តប្រការទាំងឡាយនៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៣
2015-02-05 07:44:53

នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំពិសេសព្រឹទ្ធសភា គណៈកម្មការពិសេសព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពិនិត្យឯកសារសេចក្តីកំណត់ និងនីតិវិធីអនុវត្តប្រការទាំងឡាយនៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៣ និងស្តាប់បទបង្ហាញរបស់លោក Daniel Heilmann ទីប្រឹក្សាច្បាប់ជាន់ខ្ពស់អាល្លឺម៉ង់អមព្រឹទ្ធសភា ធ្វើបទបង្ហាញស្តីពីតំណាងរាស្រ្តសភា ដោយផ្តោតលើសភាអាល្លឺម៉ង់ និងសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោក Denis Schrey ប្រធានអង្គការខុនរ៉ាដអាឌិនណៅអ៊ែរប្រចាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាជាច្រើនរូប៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦