គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣បានអញ្ជើញចូលរួម ក្នុងកម្មវិធីវេប្រគេនសមិទិ្ធផលឈាបនដ្ឋាន ដែលបានជួសជុលឡើងវិញ នៅវត្តអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល
2015-02-05 00:50:51

នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងលោកជំទាវ សេង ពុទ្ធិឆាត ព្រមទាំងកូនចៅ និងលោកជំទាវ ទី បូរ៉ាស៊ី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ព្រមទាំងមន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួម ក្នុងកម្មវិធីវេប្រគេនសមិទិ្ធផលឈាបនដ្ឋាន ដែលបានជួសជុលឡើងវិញ ប្រើប្រាស់ថវិកាសរុបចំនួន ៦៧៥០ដុល្លា (ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ ចំនួន ៥៧៥០ដុល្លា លោកជំទាវ ទី បូរ៉ាស៊ី ចំនួន ១០០០ដុល្លា) សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តប្រើប្រាស់ នៅវត្តអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ នៅក្នុងកម្មវិធីបុណ្យនេះដែរ ឯកឧត្តម និងលោកជំទាវ បានប្រគេនទេយ្យទានរួមមាន អង្ករផ្កាម្លិះចំនួន ២បាវ មីម៉ាម៉ាចំនួន ៣កេស ត្រីខរូបស្រី៣នាក់ ចំនួន៣យួរ ទឹកដោះគោកូនក្មេងចំនួន ១កេស ទឹកក្រូចចំនួន ៣កេស ស្កសរ ចំនួន ៥គីឡូ តែចំនួន ៣កញ្ចប់ធំ អូវ៉ាន់ទីន ចំនួន ៦ដប និងស្លាដក ទាន ធូប ព្រមទាំបច្ច័យចំនួន ៣,៤៦៥,០០០រៀល និង ១០០០ដុល្លា។ ក្នុងនោះ ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ​ សេង ពុទ្ធិឆាត ទេយ្យទានបច្ច័យ ៨៧៦,៤០០ រៀលបច្ច័យ ១,០០០,០០០រៀល និង ១០០០ដុល្លា (សម្រាប់ស៊ីម៉ង់ ១០តោន សាងសង់ឧបដ្ឋានសាលា) លោកជំទាវ ទី បូរ៉ាស៊ី ចូលបច្ច័យ ៥០០ដុល្លា និង ៤០,០០០រៀល លោក នៅ សុផាត បច្ច័យ ១០០ដុល្លា និងពុទ្ធបរិស័ទ ២៥,០០០រៀល៕

ភូមិភាគទី៣

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦