គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បើកកិច្ចប្រជុំផ្ទៃក្នុង
2015-01-26 03:21:41

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រ ចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈ ៖ ទី១-ត្រៀមចុះ បេសកកម្មតាមដានលទ្ធផលវេទិកាស្តីពីព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ នៅខេត្ត ត្បូងឃ្មុំ នាថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤កន្លងមក និងទី២-ពិនិត្យពិភាក្សាបញ្ហាផ្សេងៗ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦