គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សូរ ឃុន
2015-01-22 02:47:26

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សូរ ឃុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវមកពីគណបក្សប្រជាជនកម្ពុជា និងជា អតីតរដ្ឋមន្រ្តីក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៍៤អាណត្តិ និងត្រូវបានជាប់ឆ្នោតជាសមាជិករដ្ឋសភាអាណតិ្តទី៥ ដែលបានទទួលមរណភាពកាល ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង១១ និង១១នាទីព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ នៅភូមិគ្រឹះលេខ៣១ ផ្លូវលេខ៦០០ សង្កាត់បឹង កក់ទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ៕

រូបភាព និងអត្ថបទ ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦