គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
2015-01-21 03:49:26

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ស្តីអំពីការបូកសរុបលទ្ធផលការងារ ក្រុមមិត្តភាពទ្វេ ភាគីព្រឹទ្ធសភា ជាមួយនឹងសភានៃប្រទេសវៀតណាម ឡាវ ចិន ជប៉ុន បារាំង និងក្រុមការងារ AIPA, IPU, APF និង CLV រយៈពេល៣ឆ្នាំ( ២០១២-២០១៤) ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ ឯកឧត្តម ឡាយ អ៊ីពិសិដ្ឋ អនុប្រធានគណៈកម្មការទី៤ ឯកឧត្តម ជា សុន អនុប្រធានគណៈកម្មការទី៦ និងឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា៕

រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦