នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនា គមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង នៃព្រឹទ្ធសភា (គណៈកម្មការទី៩ព្រឹទ្ធសភា) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៥) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើ សេចក្តីព្រាង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងដាក់អនុម័តនាសម័យ ប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤៕
អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦