គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៧ និងទី៥ព្រឹទ្ធសភា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
2014-12-15 00:52:00

រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន និងលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយឯកឧត្តម Chen Xiaoguang អនុប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦