គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកាព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ នៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ
2014-12-12 10:10:54

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ គណៈប្រតិភូសមាជិកាព្រឹទ្ធសភារួមមាន៖ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវ ឡាក់ អូនអនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អមដំណើរដោយមន្រ្តីរាជការជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះជួប សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋជាស្រ្តីចាស់ជរាចំនួន៣០នាក់ នៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
អំណោយដែលនាំយកទៅចែកជូននាឱកាសនោះរួមមាន៖ ដូនចាស់ឈ្មោះលោកយាយ ប៊ុន ស មានអាយុ១០៥ឆ្នាំ ទទួលបានមុង០១ ភួយ០១ ក្រម៉ា០១ សារុង០១ អង្ករ៥០គីឡូក្រាម ត្រីខកំប៉ុង០១ឡូ ទឹកត្រី០១កេស មី០១កេស ថ្នាំកម្លាំង១៥គ្រាប់ ទឹកបរិសុទ្ធ០១កេស ទឹកត្រចៀកកាំ០១កេស នំលីលី០១កេស ក្រម៉ាពានា០១ អាវប៉ាក់ស១ សំពត់ព្រែសៀងហៃ០១ ប្រេងកូឡា០១ប្រអប់ សាប៊ូដុសខ្លួន០២ដុំ ផ្លែឈើ០១កញ្ចប់ និងថវិកា២០០.០០០រៀល(ពីរសែនរៀល)។ ដោយឡែកលោកយាយ២៩នាក់ទៀត ដែលមានអាយុតិចបំផុតចាប់ពី ៧០ឆ្នាំជាងរហូតដល់ជាង៩០ឆ្នាំ ក្នុងម្នាក់ៗទទួលបានភួយ០១ ក្រម៉ា០១ សារុង០១ ប្រេងកូឡា០១ប្រអប់ នំលីលី០១កញ្ចប់មី០១កេស ថ្នាំកម្លាំង១៥គ្រាប់ ផ្លែឈើក្រៀម០១កញ្ចប់និងថវិកា២០.០០០រៀល(ពីរម៉ឺនរៀល)៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦