គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំ ត្រៀមចូលរួមសន្និសីទ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
2014-11-21 08:03:42

កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ៨:០០ នៅសាលប្រជុំគណៈកម្មការទី២ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំត្រៀមចូលរួមសន្និសីទ ស្តីពីវេទិកាអង្គការក្រៅរដ្ឋាភិបាលឆ្នាំ ២០១៤-២០១៥ នៅខេត្តដុងណាយ និងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ តាមការអញ្ជើញរបស់ លោក Olivier RODIEN ប្រធានសមាគមនៃបេសកកម្មសិក្សារបស់ប្រទេសបារាំង ប្រចាំទីក្រុងហូជីមិញ។
សមាសភាពចូលរួមសន្និសីទដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ រួមមាន ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និង ឯកឧត្ត យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ អមដំណើរគណៈប្រតិភូដោយ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរង កញ្ញ គង់ សុមនី អនុប្រធាននាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ទទួលបន្ទុកផ្នែកភាសាបារាំង លោក ជា គឹមលីន ប្រធានលេខាធិការអមគណៈកម្មការទី៤ និង លោកស្រី ជា ធាវី អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។
អង្គប្រជុំបានពិនិត្យ និងសម្រេចអំពីខ្លឹមសារសម្រាប់ចូលរួមសន្និសីទនេះ ព្រមទាំងបានបែងចែកភារកិច្ចទទួលខុសត្រូវជូនសមាជិក គណៈប្រតិភូទៅ តាមមុខសញ្ញារៀងៗខ្លួន។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦