គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀងសប្រតិបត្តិការរវាង វិទ្យាស្ថានសភាកម្ពុជា ជាមួយ Sida និង SDC នាថៃ្ងទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៤
2014-11-20 09:08:17

នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិទ្យាស្ថានសភាកម្ពុជា (វិមានព្រឹទ្ធសភា) បានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងបន្ត កិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសស៊ុយ អ៊ែត តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសស៊ុយអ៊ែត(Sida) និង កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹងប្រទេសស្វីស ដែលតំណាងដោយទីភ្នាក់ងារស្វីសដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍(SDC) និង អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសភាកម្ពុជា ជាមួយនឹងសភាកម្ពុជា ដោយតំណាងភាគីហត្ថលេខីរួមមាន ឯកឧត្តម អ៊ុំ សារឹទ្ធ សហប្រធានក្រុមប្រឹក្សានាយកវិទ្យាស្ថានសភាកម្ពុជា និងជាអគ្គលេខាធិការព្រឹទ្ធសភា លោកជំទាវ Anna Multgard ឯកអគ្គរាជទូត ស៊ុយអ៊ែត ឯកឧត្តម Christoph Burgener ឯកអគ្គរដ្ឋទូតស្វីស និងលោក ដារ៉ារិទ្ធ គឹមយាត នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា ដោយមាន ការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា-រដ្ឋសភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦