គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមសិក្ខាសាលាសភាស្តីពី «ការកសាងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០១៥»
2014-11-19 00:53:13

កាលពីព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលាម៉ោង ៨:០០ សមាជិក សមាជិកាព្រឹទ្ធសភាបានចូលរួមសិក្ខាសាលាសភាស្តីពី «ការកសាង សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០១៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៅវិមានរដ្ឋសភា ។
សិក្ខាសាលាសភានេះបានប្រព្រឹត្តទៅក្នុងគោលបំណងឈ្វេងយល់អំពីយុទ្ធសាស្រ្តកសាង គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ក្នុងការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លេខាធិការដ្ឋានអមគណៈកម្មការទី២


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦