គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
បទបង្ហាញស្តីពី “ក្រុមបក្សសមាជិកសភានៅប្រទេសអាល្លឺម៉ង់”
2014-11-14 02:17:03

នាព្រឹកថ្ងៃទី១៤​ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំពិសេសព្រឹទ្ធសភា សមាជិកសមាជិកាព្រឹទ្ធសភា និងឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការ ព្រឹទ្ធសភា បានអញ្ជើញចូលស្តាប់បទបង្ហាញស្តីពី “ក្រុមបក្សសមាជិកសភានៅប្រទេសអាល្លឺម៉ង់” ដែលធ្វើបទបង្ហាញដោយ Mr. Denis Schrey,Dr Daniel Heilmannទីប្រឹក្សាច្បាប់ជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាMr Norbert Feigeទីប្រឹក្សាច្បាប់ជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង   មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើនរូប។បទបង្ហាញ នេះផ្តោតសំខាន់ទៅលើមុខងារសំខាន់ៗនៃក្រុមសភា ដែលក្នុងនោះក្រុមសភារួមចំណែកក្នុងការបំពេញការងាររបស់សភា ជាឧបករណ៍ក្នុង ការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុង និងជាអ្នកសម្របសម្រួលរវាងសភា គណបក្សនយោបាយ និងប្រជាជន​ ព្រមទាំងវិធាននីតិវិធីការរៀបចំ ផ្ទៃក្នុងរបស់ក្រុមសភា ក្រុមសភានៅក្នុងរដ្ឋសហព័ន្ធផងដែរ៕


រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦