គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី ជួបអ្នកគ្រប់គ្រងកសិដ្ឋាន ចិញ្ចឹមមាន់ ស៊ុន គឹមឡេង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦
2016-04-21 09:18:34

កសិដ្ឋានចិញ្ចឹមមាន់ ស៊ុន គឹមឡេង ស្ថិតនៅក្នុងភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កសិដ្ឋាន មានរោងចិញ្ចឹមមាន់ ប្រកបដោយអនាម័យ ចំនួន៤ ដែលរោងនីមួយៗមានទទឹង១២ម៉ែត្រ និងបណ្តាយ ១២០ម៉ែត្រ។ រោងនីមួយៗ មានសមត្ថភាពចិញ្ចឹមបាន ១៥,២០០មាន់។ ក្រុមហ៊ុន ស៊ីភី ជាអ្នកផ្គត់ផ្គង់កូនមាន់ ពេទ្យ ការពារ ព្យាបាល និងចំណីមាន់។
ពីថ្ងៃដាក់កូនមាន់ចូលក្នុងរោង រហូតដល់ពេលប្រមូលផល មានរយៈពេល តែក្រោម៤០ថ្ងៃប៉ុណ្ណោះ ដោយក្រុមហ៊ុនស៊ីភីទទួលទិញវិញ ទាំងអស់។ កសិដ្ឋានចិញ្ចឹមមាន់ ស៊ុន គឹមឡេង អាចរកចំណូលបាន សមរម្យ សម្រាប់ដោះស្រាយជីវភាព និងពង្រីកអាជីវកម្មរបស់ខ្លួន បន្តទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦