គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជាទទួលស្វាគមន៍ នៅ Départment Seine-et-Marne(Melun) នៅប្រទេសបារាំង
2014-11-09 01:02:14

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង កាលពីថ្ងៃរសៀលទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ គណៈប្រតិភូសមាជិក ព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិក   គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃ ព្រឹទ្ធសភា បានអញ្ជើទៅមូលដ្ឋាន Départment Seine-et-Marne (Melun) ហើយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី        ឯកឧត្តម Vincent EBLÉ សមាជិកព្រឹទ្ធសភា, ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា និងជាប្រធានក្រុមប្រឹក្សា Seine-et-Marne (Melun)  ។
ឯកឧត្តម
Vincent EBLÉ បានជូនព័ត៌មានដល់គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា អំពីភាពជា តំណាងសមូហភាពដែនដីរបស់ ព្រឹទ្ធសភាបារាំង, ការយកចិត្តទុកដាក់ដល់ផលប្រយោជន៍របស់ សមូហភាពដែនដី ព្រមទាំងតួនាទី និងសកម្មភាពការងារ របស់សមាជិកព្រឹទ្ធសភាបារាំងនៅមូលដ្ឋានផ្ទាល់របស់ខ្លួន ។
ជាមួយគ្នានោះដែរ ឯកឧត្តម ជា ជេដ្ឋ បានជម្រាបជូន ឯកឧត្តម Vincent EBLÉ អំពីភាពប្រហាក់ប្រហែលគ្នារវាងភាពជា តំណាងរបស់ព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង ព្រមទាំងសកម្មភាពការងារ និងគោលបំណងរបស់សមាជិកព្រឹទ្ធសភា កម្ពុជានៅមូលដ្ឋានរបស់ខ្លួន ។


លេខាធិការដ្ឋានអមគណៈកម្មការទី២


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦