គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ចូលរួមពិសារអាហាថ្ងៃត្រង់ការងារជាមួយ ឯកឧត្តម Vincent EBLÉ
2014-11-09 01:13:37

 ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រឹទ្ធសភាបារាំង កាលពីថ្ងៃត្រង់ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ គណៈប្រតិភូសមាជិក ព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិក   គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃ ព្រឹទ្ធសភា បានចូលរួមពិសារអាហារថ្ងៃត្រង់ការងារតាមការអញ្ជើញរបស់ ឯកឧត្តម Vincent EBLÉ សមាជិកព្រឹទ្ធសភា និង           ជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដោយមានការចូលរួមពីលេខាធិការប្រតិបត្តិក្រុមមិត្តភាព រួមមាន លោកជំទាវ Catharine TASCA ប្រធានកិត្តិយស, លោក Jean POUCH, លោកស្រី Marie-Annick DUCHÈNE, លោក Jean-Leonce AUPONT, លោកស្រី Soppie JOISSAINS, លោក Danie LAURENT, លោក Jean-Claude REQUIES និង លោក Michel BILLOUT
ក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា បានឯកភាពតាមសំណើរបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជានូវរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១/ ព្រឹទ្ធសភាបារាំងឯកភាពបន្តកិច្ចសហប្រតិបត្តិការតទៅទៀត ដោយបង្កឲ្យមានទស្សនកិច្ចការងារនៃសមាជិកព្រឹទ្ធសភា ជាពិសេសប្រធានបទឆ្នាំក្រោយសម្រាប់គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជាគឺ «ពន្ធដារ និងថវិកាថ្នាក់ក្រោមជាតិ (La fiscaleté et le Budget de Subnationale)»
២/ បន្តបញ្ជូនអ្នកជំនាញមកបំពាក់បំប៉នដល់សមាជិកព្រឹទ្ធសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាបន្ថែមទៀត
៣/ អគ្គលេខាធិការព្រឹទ្ធសភាត្រូវបញ្ជូនមន្រ្តីចំនួនមួយរូប មកធ្វើវិក្រឹត្យការនៅ ENA ប្រទេសបារាំងក្នុងដើមឆ្នាំ ២០១៥
៤/ ទស្សនកិច្ចរបស់ក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា នឹងមកប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៥ ។
ជាទីបញ្ចប់ លោកជំទាវ Catharine TASCA បានផ្តល់នូវឯកសារជារបាយការណ៍ក្រមសីលធម៌សមាជិកព្រឹទ្ធសភា បារាំង ដល់គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដើម្បីទុកជាឯកសារសិក្សាស្រាវជ្រាវ ។


លេខាធិការដ្ឋានអមគណៈកម្មការទី២


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦