គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ជួបប្រជុំការងារជាមួយ លោក Jean-Paul WOLBROM
2014-11-09 01:08:33

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រឹទ្ធសភាបារាំង កាលពីព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ គណៈប្រតិភូសមាជិក ព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ សមាជិក   គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃ ព្រឹទ្ធសភា បានជួប្រជុំការងារជាមួយ លោក Jean-Paul WOLBROM មន្រ្តីជាន់ខ្ពស់នៃគណៈកម្មការនីតិកម្មរបស់ ព្រឹទ្ធសភាបារាំង។
ក្នុងជំនួបពិភាក្សា លោក Jean-Paul WOLBROM បានជូនព័ត៌មានដល់គណៈប្រតិភូអំពី «អង្គការចាត់តាំងវិមជ្ឈការនៃ សាធារណរដ្ឋបារាំង» ដែលមានចាប់តាំងពីឆ្នាំ ១៩៨២ មកម្លេះ ហើយបច្ចុប្បន្នអង្គការចាត់តាំងនេះ កំពុងស្ថិតនៅក្នុង មាគ៌ា កំណែទម្រង់មួយកម្រិតទៀត ក្នុងនោះសំដៅប្រមូលផ្តុំឃុំចាប់ពីចំនួនពីរឃុំឡើងទៅ ដោយជម្រុញឲ្យឃុំដែលមានចំនួន ប្រជាជនតិច (៥០០នាក់)    ឲ្យរំលាយខ្លួនចូលទៅជាមួយឃុំជិតៗ ដែលមានចំនួនប្រជាជនច្រើន (បច្ចុប្បន្នឃុំមានរហូតដល់ ៣៨៨៨០ ឃុំ) និងប្រមូលផ្តុំដេប៉ាតឺម៉ង់ឲ្យមានចំនួនថយចុះ (បច្ចុប្បន្នមាន ១០១ដេប៉ាតឺម៉ង់) ។ ពាក់ព័ន្ធកិច្ចការនេះ គោលដៅ សំខាន់គឺពង្រឹងបន្ថែមទៀត និងធ្វើឲ្យរឹតតែប្រសើរឡើងនូវ            វិមជ្ឈការសំដៅបង្កើន សក្តានុពល ពន្ធដារ និងថវិការបស់ មូលដ្ឋាន ដើម្បីអភិវឌ្ឈន៍ឲ្យកាន់តែប្រសើរឡើងទៀតក្នុងតំបន់នីមួយៗ ។

សេចក្តីព្រាងច្បាប់នៃកំណែទម្រង់ស្តីពី «អង្គការចាត់តាំងវិមជ្ឈការ» នឹងពិនិត្យសម្រេចនៅដើមឆ្នាំ ២០១៥ ខាងមុខនេះ ។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦