គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងក្រុមសមាជិកាព្រឹទ្ធសភា ប្រារព្ធពិធីលាបំណន់ នៅលើកំពូលភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
2014-10-26 06:31:22

នៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ទី បូរ៉ាស៊ី ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងលោកជំទាវ ឡាក់ អូន លេខាធិការក្រុម ឯកឧត្តម ជុំ វង សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា អមដំណើរដោយ លោកជំទាវ ទឹម សាវ៉ាត អភិបាលរងខេត្តកំពង់ស្ពឺ និងលោកអភិបាលស្រុកគងពិសី  បានរៀបពិធីលាបំណន់សុំទឹកភ្លៀង ម្ចាស់ទឹក ម្ចាស់ដី នៅលើកំពូលភ្នំស្រង់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាតំបន់រាំងស្ងួត ពុំមានទឹកគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕

អត្ថបទ និងរូបភាព៖ លេខាធិការដ្ឋានអមគណ:កម្មការទី៩


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦