គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃនៅវត្តជេតពន ហៅវត្តវាលស្បូវ សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
2016-04-20 02:00:39

រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៥:៣០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃនៅវត្តជេតពន ហៅវត្តវាលស្បូវ សង្កាត់វាស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មានប្រសាសន៍សំណេះសំណាល ជាមួយព្រះសង្ឃ លោលអាចារ្យ គណៈកម្មការវត្ត និងលោកតាលោកយាយ នាឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានជំរាបប្រគេន ជូនថា៖ កាលពីជាង៦ខែមុន ក្នុងឱកាស ដែល សម្តេចបានអញ្ជើញមក ចូលរួមពិធី កាន់បិណ្ឌនៅវត្តយើងនេះ សម្តេចបានឃើញការកសាងសមិទ្ធផល នៅក្នុងវត្ត មានការរីកចំរើនខ្លាំង ហើយសមិទ្ធផលខ្លះនៅកំពុង សាងសងមិនទាន់រួច និងស្របសំណូមពរបិណ្ឌបាត ពីព្រះគ្រូចៅអធិការវត្តផងនោះ សម្តេចបានសន្សំថវិកាផ្ទាល់ និងមានការរួមចំណែក ពីសប្បុរសជនដែលមានសទ្ធាជ្រះថា្ល មួយចំនួនដែរ ផ្សែផ្សំសរុបបច្ច័យ ចំនួន ៨០ លានរៀល ដែលបានវេរប្រគេនព្រះចៅអធិការនាពេលនេះ សំរាប់ការ កសាងសមិទ្ធផល នៅក្នុងវត្តបន្ត...។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦