គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ពិធីសំណេះសំណាលរវាងគណៈប្រតិភូសមាជិកាព្រឹទ្ធសភា ជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អ្នកទទួលបន្ទុកការងារស្ត្រី និងកុមារ ថ្នាក់ដឹកនាំភូមិ និងជំនួយការភូមិជានារី នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
2016-01-04 08:26:46

នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ គណៈប្រតិភូសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី  ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អ្នកទទួលបន្ទុកការងារស្ត្រី និងកុមារ ថ្នាក់ដឹកនាំភូមិ និងជំនួយការភូមិជានារី នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងឱកាសចុះជួបសំណេះសំណាល គណៈប្រតិភូសមាជិកាព្រឹទ្ធសភា ក៏បាននាំយកអំណោយចែកជូនដល់សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អ្នកទទួលបន្ទុកការងារស្ត្រី និងកុមារ ថ្នាក់ដឹកនាំភូមិ និងជំនួយការភូមិជានារី ដោយក្នុងម្នាក់ៗទទួលបានកាបូប០១ អាហារបន្ថែមសម្រាប់កុមារ០១ប្រអប់ និងថវិកាចំនួន២០.០០០រៀល(ពីរម៉ឺនរៀល)។

បន្ទាប់មកនារសៀលថ្ងៃដដែល នៅមណ្ឌលសុខភាពព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង គណៈប្រតិភូសមាជិកាព្រឹទ្ធសភា បានចែកអាហារបន្ថែមសម្រាប់កុមារចំនួន២៨នាក់ ដោយក្នុងម្នាក់ៗទទួលបានអាហារបន្ថែមសម្រាប់កុមារ០៤ប្រអប់ និងអំណោយសម្រាប់គ្រួសារក្រីក្រ០៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន មី០១កេស ទឹកផ្លែឈើចំនួន០១កេស ត្រីខចំនួន០៤កំប៉ុង ទឹកដោះគោខាប់ចំនួន០៣កំប៉ុង ស្ករ-សចំនួន០២គីឡូ ទឹកត្រី០១ដប ទឹកស៊ីអ៊ីវ០១ដប់ ប្រេងឆា០១ដប សាប៊ូ០១ប្រអប់ ភួយ០១ អាវ០១ សំពត់០១ ក្រម៉ា០១ ថវិកាចំនួន៥០.០០០រៀល(ប្រាំម៉ឺនរៀល)៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦