គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា បំពេញទស្សនកិច្ចនៅប្រទេសបារាំង និងប្រទេសប៊ែលហ្ស៊ិក
2015-11-02 01:12:39

យោងតាមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង កាលពីរាត្រីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៥ វេលាម៉ោង ២០:៣០នាទី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ​ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេបារាំង និងប្រទេសប៊ែលហ្ស៊ិក ចាប់ពីថ្ងៃទី ៣១ ខែ តុលា ដល់ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥។

 ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំង គណៈប្រតិភូនឹងសិក្សាឈ្វេងយល់អំពី       «សារពើពន្ធនៅតាមសមូហភាពដែនដី និងទំនាក់ទំនងថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។ ដោយឡែក គោលបំណងទស្សនកិច្ចនៅប្រទេសប៊ែលហ្ស៊ិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ (ព្រឹទ្ធសភាកម្ពុជា និងសភាប៊ែលហ្ស៊ិក)។

សមាសភាពគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ រួមមាន ឯកឧត្តម អ៊ុក  ប៊ុនឈឿន ប្រធានគណៈកម្មការទី៦, ឯកឧត្តម ឈួន ឡេង លេខាធិការគណៈកម្មការទី២, ឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកគណៈកម្មការទី១០, លោកជំទាវ លី នារី សមាជិកាគណៈកម្មការទី៨, ឯកឧត្តម ឃឹម ឈុនអ៊ី ជំនាញការ និង កញ្ញា គង់ សុមនី មន្រ្តីអមដំណើរ។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦