គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការទី១០ ព្រឹទ្ធសភា
2015-09-29 09:36:26

នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភាគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីស្នើសុំគោលការណ៍ជួបសវនការជាមួយក្រសួង និងចុះបំពេញ បេសកកម្មតាមបណ្តាលខេត្ត៖
១-ជួបសវនការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីស្តាប់របាយការណ៍អំពីលទ្ធផលនៃការផ្សព្វផ្សាយច្បាប់និងធ្វើអធិការកិច្ចតាមបណ្តាក្រសួង នៅក្នុង ឆ្នាំ២០១៤។
២-ជួបសវនការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្តាប់របាយការណ៍អំពីសកម្មភាពរបស់ក្រសួង និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជា សមត្ថកិច្ចរបស់ គណៈកម្មការ។
៣-ចុះបំពេញបេសកកម្មនៅខេត្តពោធិសាត់ និងខេត្តកោះកុង ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីឈ្វេងយល់ លើវិស័យឋាមពលអគ្គិសនី ពាក់ព័ន្ធនឹងវិស័យ ជា សមត្ថកិច្ចរបស់គណៈកម្មការ។
៤-ចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីជួបថ្នាក់ដឹកនាំខេត្តឈ្វេងយល់អំពី៖ ការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ  ក្នុង ដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦