គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខមន្រ្តីសាលាសង្កាត់និរោធ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
2016-04-20 01:45:39

រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៤:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខមន្រ្តីសាលាសង្កាត់និរោធ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់ លោកស្រីចៅសង្កាត់ ជំរាបរាយការណ៍ជូនអំពីសភាពការណ៍ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ និងពីស្ថានភាពជីវភាពរស់នៅ ការប្រកបមុខ របររកស៊ី របស់ប្រជាពលរដ្ឋ និងការងារបំរើសេវាសាធារណះ របស់មន្ត្រី សង្កាត់ និងភូមិ កន្លងមក ... សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរសរសើរ និងមានប្រសាសន៍លើកទឹកចិត្ត ចំពោះការខិតខំ របស់មន្ត្រីយើង ក្នុងការបំរើប្រជាពលរដ្ឋ កន្លងមក ព្រមជាមួយនេះដែរ សម្តេចភក្តី នូវបានផ្តល់អនុសាសន៍ សុំឲ្យបន្តយកចិត្តទុក្ខដាក់ផ្តល់ និងបំរើសេវាសាធារណៈ ជូនប្រជាជនឲ្យកាន់តែល្អបន្តទៀត ដោះស្រាយក្តីកង្វល់ ការលំបាករបស់បងប្អូន ឲ្យបានច្រើន និងឧស្សាហ៍ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ហើយខិតខំអប់រំឲ្យបងប្អូនយើង ខឹតខំធ្វើការងារដើម្បីលើកស្ទួយជីវភាពរស់នៅ និងរួមចំណែកដល់ការរីកចំរើនលើគ្រប់វិស័យ ក្នុងមូលដ្ឋានរបស់ខ្លួន ... ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦