គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាត APF លើកទី៤១ នៅប្រទេសស្វីស
2015-07-05 05:25:00

កាលពីព្រឹកថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ៦:១៥នាទី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូសមាជិក ព្រឹទ្ធសភាកម្ពុជា រួមមាន ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ និង លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ អមដំ ណើរដោយមន្រ្តីជំនួយការចំនួន ០២រូប បានអញ្ជើញទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សភានិយាយភាសាបារាំង(APF) លើកទី៤១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៦ ដល់ទី​ ១០ ខែ កក្កដា ឆ្នាំ ២០១៥ នៅទីក្រុងប៊ែន ប្រទេសស្វីស។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជាក្នុងឱកាសនេះ ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្តម PAUL MCINTYRE សមាជិកព្រឹទ្ធសភាកាណាដា និងជាប្រធាននៃសភាប្រើប្រាស់ភាសាបារាំង(APF)។

លេខាធិការដ្ឋានអមគណៈកម្មការទី២


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦