គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងលោកជំទាវ សេង ពុទ្ធិឆាត ព្រមទាំងក្រុមគ្រួសារ និងកូនចៅ បាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃនៅវត្តទួលអង្គ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ
2015-08-03 09:47:25

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣  និងលោកជំទាវ សេង ពុទ្ធិឆាត ព្រមទាំងក្រុមគ្រួសារ និងកូនចៅ  បាននាំយកទេយ្យទាន មានអង្ករ ត្រីខកំប៉ុង ប្រេងឆា ទឹកសីុអីុវ ទឹកត្រី ទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោ អូវ៉ាន់ទីន តែស្ករ ទៀន ធូប សម្រាប់ព្រះសង្ឃគង់​អស់ត្រីមាស​ក្នុងរដូវបុណ្យ​ចូលវស្សា ព្រមទាំងបានប្រគេនទៀនវស្សា ព្រះពុទ្ធរូបមួយអង្គធ្វើអំពីស្ពាន់ បានកសាងបល្ល័ង្កព្រះអង្គ និងបានរៀបចំកិច្ចអភិសេកព្រះអង្គ ដើម្បីប្រគេនដល់ព្រះសង្ឃនៅវត្តទួលអង្គ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ សម្រាប់ពុទ្ធបរិស័ទគោរពបូជា មុនរដូវបុណ្យចូលវស្សា ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនសរុបចំនួន ១៧០០០ដុល្លារ ។ ឯកឧត្តមបានចូលរួមកសាងសាលាឆាន់ សម្រាប់ប្រគេនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រើប្រាស់តាមព្រះពុទ្ធសាសនា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦