គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមតំណាងគណៈកម្មការនានា នៃព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខស្ថានភាពសុខភាព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ និង ឯកឧត្តម រស់ ស្រេង
2015-07-23 02:23:57

នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ផ្តើមគំនិតដោយ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និង ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាជាប្រធាន អនុប្រធាន លេខាធិការនិងសមាជិកគណៈកម្មការ  មួយចំនួន បានអញ្ជើញចុះជួបសំណោះសំណាល និងសាកសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធិ អនុប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និង ឯកឧត្តម រស់ ស្រេង អតីតសមាជិកព្រឹទ្ធសភា នៅភូមិគ្រឹះក្នុងសង្កាត់ ទឹកល្អក់៣ និងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីបានសំណោះសំណាលអំពីស្ថានភាពសុខភាពនៃជម្ងឺរបស់ឯកឧត្តមរួចមក សុខភាពរបស់ឯកឧត្តមទាំងពីរបានធូរស្រាល នឹងអាចជាសះស្បើយក្នុងពេលខាងមុខ។ ក្នុងនាមតំណាងគណៈកម្មការមួយចំនួន នៃព្រឹទ្ធសភា ក៏បានឧបត្ថម្ភជាថវិកាមួយចំនួនជូន ដល់ក្រុម គ្រួសារផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦