គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនកងទ័ពឈរជើង នៅប្រាសាទព្រះវិហារ ខេត្តព្រះវិហារ
2015-07-04 12:45:25

នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ឈាង វុធ ប្រធានគណកម្មការទី៥រដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាល ព្រមទាំងចែកអំណោយជូនកងទ័ព និងនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា​ និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកំពុងឈរជើង ប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ។

លោកជំទាវ បានបន្តមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូនាពេលនេះ គឺមានគោលបំណងជួបសាកសួរសុខទុក្ខ និងលើកទឹកចិត្តចំពោះបងប្អូនកងទ័ពដែលកំពុងឈរជើង ប្រចាំការ​ នៅតំបន់ប្រាសាទព្រះវិហារទាំងអស់ ដែលបានបំពេញតួនាទីដ៏ ឧត្តុងឧត្តមក្នុងបុព្វហេតុការពារជាតិ។ លោកជំទាវ ក៏បានកោតសរសើរចំពោះតួនាទី និងពលិកម្មដ៏មានតម្លៃមិនអានខ្វះបានរបស់បងប្អូន ដែលមានស្មារតីមនសិការជាតិខ្ពស់ស៊ូទ្រាំលំបាកទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ដើម្បីរួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ដោយ សារតែមានពលិកម្មរបស់បងប្អូនកងទ័ពទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ​​។

លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ក៏បានមានប្រសាសន៍សម្តែងនូវការដឹងគុណ និងថ្លែងអំណរ គុណចំពោះវីរភាព ការធ្វើពលិកម្មយ៉ាងធំធេងរបស់កងទ័ពទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារលះបង់អស់ទាំង កម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីការពារបូរណភាពដឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្សយូរអង្វែងជារៀងដរាប។

បន្ទាប់មកលោកជំទាវ ក៏បានចែកអំណោយជូនដល់កងព័ទ ដែលមានជាស្បៀងអាហារ និងសម្ភារៈមួយចំនួនរួមមាន៖ ទឹកត្រី៧០កេស ទឹកសុទ្ធ៣៥០កេស ត្រីខកំប៉ុង៧០កេស ទឹកក្រូច៧០កេស ទឹកស៊ីអ៊ីវ៧០យួរ ទឹកត្រី៧០យួរ ក្រម៉ា៧០០ដុំ ប្រេងកូឡា៧០០ប្រអប់ និងថវិកាចំនួន១៤,០០០,០០០រៀល ដើម្បីជាការផ្សាភ្ជាប់រវាងបងប្អូនបងទ័ពជួរមុខ និងមន្ត្រីរាជការជួរក្រោយ៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦