គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមទាំងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនកងទ័ព នៅតំបន់ប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ
2015-07-05 05:04:58



នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ សមាជិកសមាជិកាព្រឹទ្ធសភារួមមាន លោកជំទាវ កែវ ម៉ាលី សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ហុង ទូហាយ សមាជិក គណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តម ឈិត ​គឹមយាត អនុប្រធាន គណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ ឡាក់ អូន អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងសមាជិក សមាជិការដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុធ ប្រធានគណៈកម្មការទី៥រដ្ឋសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងចែកអំណោយ ជូនដល់បងប្អូនកងទ័ព នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងប្រចាំការ នៅតំបន់ប្រាសាទតាមាន់ ខេត្តឧត្តរ មានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់​​​ឯកឧត្តម នាយកឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង និងជា​នាយសេនាធិការ​ចំរុះ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ ឯកឧត្តមនាយកឧត្តមសេនីយ៍ ជា តារា ​អគ្គ​មេ​បញ្ជា​ការ​រង ប្រធាន​គណៈ​បញ្ជា​ការ​​ឯក​ភាព​​សម​រភូមិ​មុខ​ទិស​យោធ​​ភូមិ​ភាគ​​ទី​៤ និងឯកឧត្តមឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយក​ទីចាត់ការ​ការងារ​ព្រំដែន​កម្ពុជា៕

អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦