គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ ចូលរួមកិច្ចពិគ្រោះយោបល់ នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ
2015-04-24 00:53:42

កាលពីរសៀលថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៥ វេលាម៉ោង ១៤:៣០ នៅសាលប្រជុំសាលាខណ្ឌ ដង្កោ រាជធានីភ្នំពេញ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានចូលរួមជាគណៈអធិបតីក្នុងកិច្ចពិគ្រោះយោបល់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចពិគ្រោះយោបល់បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី គឺការធ្វើផែនការ និងកម្មវិធីវិនិយោគសង្កាត់, ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន....)។ ចំពោះការងារពាក់ព័ន្ធប្រធានបទទាំងបី នេះ ខណ្ឌដង្កោបានសហការអនុត្តន៍ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។

ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ នឹងពិនិត្យ សម្រេចបញ្ចូលក្នុងវេទិការបស់ខ្លួននា ពេលខាងមុខនេះ។

(លេខាធិការដ្ឋានភូមិភាគទី១)


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦