គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម អញ្ជើញទស្សននាកំពង់ផែនេសាទតឹកកូវ ខេត្តកៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
2015-04-08 01:30:45

នារសៀលថ្ងៃទី០៧ខែមេសា ឆ្នាំ២០១៥ គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា កម្ពុជា និងរដ្ឋសភាវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាព និងមានការអញ្ជើញចូលរួមពីលោកជំទាវ ទី​បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញទស្សនាកំពង់ផែនេសាទតឹកកូវ ដែលស្ថិតក្នុងស្រុកចូវថាន់ ខេត្តកៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សានៅខេត្តកៀងយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អមដំណើរគណៈប្រតិភូនាឱកាសនោះ រួមមានវត្តមានរបស់តំណាងថ្នាក់ដឹកនាំខុទ្ទ កាល័យរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរការបរទេស និងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃខេត្តកៀងយ៉ាង។
តាមរយៈរបាយការណ៍ដែលបានលើកឡើងដោយគណៈគ្រប់គ្រងកំពង់ផែ បានឲ្យដឹងថា កំពង់ផែនេសាទតឹកកូវ ជាកំពង់ផែមួយដែលធំជាងគេក្នុងខេត្ត ក៏ដូចជាក្នុងប្រទេសវៀតណាម មានទំហំ៣០ហិចតា បង្កើតឡើងនៅឆ្នាំ២០០៣ សព្វថ្ងៃកំពង់ផែបានគ្រប់គ្រងលើកំពង់ផែនេសាទចំនួន៥ផ្សេងទៀតក្នុងខេត្ត។កំពង់ផែតឹកកូវ មានក្រុមហ៊ុនកំពុងដំណើរ ការចំនួន៣១ក្រុមហ៊ុន និង១៦សហគ្រាស ដែលផលិតជាត្រីខកំប៉ុង និងផលិតផលផ្សេងៗទៀតដែលកែច្នៃចេញពីសត្វត្រី។
បច្ចុប្បន្នកំពង់ផែតឹកកូវ ប្រើប្រាស់កំលាំងពលកម្មចំនួន៥០០ទៅ៦០០នាក់ និងផ្តល់ផលនាំចេញជាង៣០០ពាន់តោនក្នុងមួយឆ្នាំ ដែលអាចផ្តល់ចំណូលចូលរដ្ឋជាង៤០០កោដ ថវិកាវៀតណាមក្នុងមួយឆ្នាំ។
ក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានអញ្ជើញទស្សនាសកម្មភាពរបស់ក្រុមហ៊ុនផលិតត្រីខកំប៉ុង និងផលិតផលផ្សេងៗទៀតផងដែរ៕

រូបភាព និងអត្ថបទ ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦