គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះជួបជាមួយឯកឧត្តមម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល
2015-03-26 09:15:06

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៥ ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះជួបជាមួយឯកឧត្តមម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដើម្បីពិភាក្សាការងារទាក់ទងនឹងបញ្ហាប្រឈមនៅស្រុកកៀនស្វាយ និងស្រុកលើកដែក មុនដំណើរការ រៀបចំវេទិកាថ្នាក់ស្រុក របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ។
នាឱកាសនោះ ឯកឧត្តម ប្រធាន បានស្នើដល់ខេត្តក្នុងការតាមដានរាល់បញ្ហាដែលបានលើកឡើងក្នុងវេទិកាថ្នាក់ស្រុក ដែលក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ បានរៀបចំចំនួន ០៣លើក ក្នុងឆ្នាំ២០១៤ កន្លងមក ដើម្បីដោះស្រាយរាល់បញ្ហាដែលនៅសេសសល់៕



 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦