គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំផ្ទៃក្នុងក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម
2015-03-13 08:23:34

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទេ្វភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើគម្រោងកម្មវិធីទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិ សោធន៍ នៅខេត្តកៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមមិត្តភាពទ្វេភាគីកម្ពុជា-វៀតណាម។

គោលបំណងដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព ជាមួយសភាដៃគូ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការងារនីតិប្បញ្ញត្តិ ពិសេសផ្តោតលើការអនុវត្តមុខងាររបស់ស្ថាប័ននីតិប្បញ្ញាត្តិនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា៖ នយោបាយ សេដ្ឋកិច្ច​ សង្គមកិច្ច វប្បធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា​​ភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

អត្ថបទ និងរូបភាព​ ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦