គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរស្រុកមេមត់ ស្រុកពញាក្រែក និងស្រុកតំបែរ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ
2015-02-27 09:41:08

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ឈិត គឹមយាតអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាអនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានក្រុមប្រឹក្សាឃុំ មកពីស្រុកមេមត់ ស្រុកពញាក្រែក និងស្រុកតំបែរ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់អំពីលទ្ធផល និងចំណាត់ការដោះស្រាយរបស់អាជ្ញាធរខេត្ត ក្រោយពីបានរៀបចំវេទិកាថ្នាក់ខេត្តនាពេលកន្លងមក។
ក្នុងកិច្ចប្រជុំនោះ មានការធ្វើសេចក្តីរាយការណ៍ស្តីពីការធ្វើអត្តសញ្ញាណប័ណ្ណដោយលោក ហែម យៀប មេឃុំត្រពាំងផ្លូង ស្រុកពញ្ញាក្រែក សេចក្តីរាយការណ៍ស្តីពីការទប់ស្កាត់ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង និងការនេសាទខុសច្បាប់ដោយលោក វិញ នី មេឃុំត្រមូង ស្រុកមេម៉ត់ សេចក្តីរាយការណ៍ស្តីពីការទប់ស្កាត់នូវសេវាឯកជនខុសច្បាប់ដូចជាឱសថស្ថាន គ្លីនិក ដែលបានផ្តល់ឱសថក្លែងក្លាយដល់អ្នកជំងឺដោយលោក កាំង វ៉ាន់ឌី មេឃុំចុងជាច ស្រុតំបែរ សេចក្តីរាយការណ៍ស្តីពីផលប៉ះពាល់ដល់បរិស្ថានបណ្តាលមកពីកាកសំណល់បង្ហូរចេញពីរោងចក្រកែច្នៃជ័រកៅស៊ូ រោងចក្រម្សៅដំឡូងមី ធ្វើឱ្យខូចដំណាំស្រូវ និងដំណាំផ្សេងៗទៀតដោយលោក គឹម លី មេឃុំក្រែក ស្រុកពញ្ញាក្រែក សេចក្តីរាយការណ៍ស្តីពីសេវាធ្វើសំបុត្រកំណើត និងអត្រានុកូលដ្ឋានដោយលោក យិន សុផា មេឃុំដារ ស្រុកមេម៉ត់៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦