គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបពិភាក្សាការងារជាមួយអជ្ញាធរខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់អំពីលទ្ធផល និងចំណាត់ការដោះស្រាយរបស់អាជ្ញាធរខេត្ត ក្រោយពីបានរៀបចំវេទិកាថ្នាក់ខេត្តនាពេលកន្លងមក
2015-02-27 00:59:49

នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាអនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម លី ឡេង អភិបាលរងខេត្ត ដើម្បីស្វែងយល់ពីលទ្ធផល និងចំណាត់ការដោះស្រាយរបស់អាជ្ញាធរខេត្ត ក្រោយពីបានរៀបចំវេទិកាថ្នាក់ខេត្តនាពេលកន្លងមក។
ក្នុងឱកាសនោះ គណៈប្រតិភូបានស្តាប់សេចក្តីរាយការណ៍ស្តីពីឱសថស្ថានថ្នាំចាក់ សេវាថ្នាំពេទ្យ និងកង្វះមន្ត្រីធ្វើការនៅតាមមូលដ្ឋាន(វេជ្ជបណ្ឌិត និងឆ្មបមធ្យម) ដោយលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល សេចក្តីរាយការណ៍ស្តីពីការខ្វះខាតធនធានមនុស្ស សមត្ថភាពបច្ចេកទេសកសិកម្មរបស់មន្ត្រីនៅមានកម្រិត ខ្វះសម្ភារៈ និងថវិកាក្នុងការជួយផ្តល់បច្ចេកទេសដល់ប្រជាកសិករ ដោយលោក យូ តាំងហី អនុប្រធានមន្ទីរកសិកម្ម សេចក្តីរាយការណ៍ស្តីពីបញ្ហាទប់ស្កាត់ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ការនេសាទខុសច្បាប់ និងការធ្វើអត្តសញ្ញាណប័ណ្ណ ដោយលោកឧត្តមសេណីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្ត សេចក្តីរាយការណ៍ស្តីពីផលប៉ះពាល់ដល់  បរិស្ថាន បណ្តាលមកពីកាកសំណល់បង្ហូរចេញពីរោងចក្រកែច្នៃជ័រកៅស៊ូ រោងចក្រម្សៅដំឡូងមី ធ្វើឱ្យខូចដំណាំស្រូវ និងដំណាំផ្សេងៗទៀត ដោយលោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថាន សេចក្តីរាយការណ៍ស្តីពីបញ្ហាខ្វះគ្រូបង្រៀននៅតាមជនបទ ដោយលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្ត៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦