គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៨ និងគណៈកម្មការទី១ព្រឹទ្ធសភា អនុញ្ញាតឲ្យលោកស្រី Barbara Lochbihler ចូលជួបពិភាក្សាការងារ ស្តីពីការជួញដូរមនុស្ស សិទ្ធិស្ត្រី និងបញ្ហាដីធ្លី
2015-02-19 09:08:16

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី និងឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Barbara Lochbihler សមាជិកគណបក្ស បៃតងនៃប្រទេសអាល្លឺម៉ង់ អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស និងជាសមាជិកនៃក្រុមអាស៊ាន នៅសភាអ៊ឺរ៉ុប ចូលជួបពិភាក្សា ស្តីពីការជួញដូរមនុស្ស សិទ្ធិស្រ្តី និងបញ្ហាដីធ្លី៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦