គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បាននាំយកទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃ នៅវត្តអង្គសិរី ឃុំភ្នំបាត ស្រុកពញ្ញាឭ ខេត្តកណ្តាល
2014-09-20 10:24:30

នៅថ្ងៃទី២០ ខែ០៩ ឆ្នាំ២០១៤ ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកជំទាវ ព្រមទាំងកូនចៅ បាននាំយកឡតចំនួន០៩ ក្តាមឈូសចំនួន០១ គិតជាថវិកា ៩០០ដុល្លា ជួសជុលពិដាន និងសរសរ សាលាឆាន់ចំនួន ៥២០ដុល្លា ប្រគេនថវិកាចំនួន ២,០៩០,០០០៛ នឹង ២១០ ដុល្លា ព្រមទាំង ទេយ្យទាន មួយចំនួន ទៅ ប្រគេនព្រះសង្ឃនៅវត្តអង្គសិរី ឃុំភ្នំបាត ស្រុកពញ្ញាឭ ខេត្តកណ្តាល ដែលជាថវិកាផ្ទាល់ខ្លួន ។ ឯកឧត្តម ក៏បានចុះពិនិត្យ​ចេតិយ៍សាធារណ ដែលជាសមិទ្ធផល​របស់ក្រុមសមាជិក​ព្រឹទ្ធសភា​ប្រចាំភូមិភាគទី៣ ជូនដល់ព្រះសង្ឃ សម្រាប់ទុកជូន​ដល់​ប្រជាពលរដ្ធក្រីក្រ​ប្រើប្រាស់​តាម​តម្រូវការ។ ក្នុងឱកាសនៅដែរ ឯកឧត្ដម ក៏បានចុះពិនិត្យមើល ឈាបនដ្ឋាន ចាស់មួយកន្លែង នៅក្នុងវត្ត ឯកឧត្ដម នឹងបន្តប្រគេនថវិកាមួយចំនួន ដើម្បីជួសជុល ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦