គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ទឹម សាវ៉ាត អភិបាលរងខេត្ត ខេត្តកំពង់ស្ពឺ
2014-09-18 08:30:30

ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ អមដំណើរដោយ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានក្រុម, លោកជំទាវ ឡាក់ អូន លេខាធិការក្រុម និងឯកឧត្តម ជុំ វង សមាជិកក្រុម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវ ទឹម សាវ៉ាត អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ខេត្តកំពង់ស្ពឺ ដើម្បីត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ រវាង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ដើម្បីឆ្លុះបញ្ចាំងភាពជាដៃគូក្នុងការបើកចំហព័ត៌មានសាធារណៈ ការដោះស្រាយបញ្ហាសហគមន៍ក្នុងដំណើរឆ្ពោះទៅរកអភិបាលកិច្ចល្អ ខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ៕

អត្ថបទ និងរូបភាពៈ លេខាធិការដ្ឋានអមគណៈកម្មការទី៩


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦