គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
2014-09-01 07:01:58

នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យលើ ឯកសារសំខាន់ៗ ដែលបានរៀបចំរួចរាល់សម្រាប់ដំណើរការវេទិកាថ្នាក់ខេត្ត ស្តីពីព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងឃេនឌ័រ ដែលគ្រោងប្រព្រឹត្តទៅថ្ងៃទី០៩ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ និងពិនិត្យពិភាក្សាអំពីរបាយការណ៍នៃការចុះស្រាវជ្រាវ នៅខេត្តត្បួងឃ្មុំ នាថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ និងពិនិត្យពិភាក្សាអំពីបញ្ហាផ្សេងៗ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦