គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ចូលរួមពិសារអាហារថ្ងៃត្រង់ការងារ ដើម្បីពិភាក្សាអំពីការបង្កើតការិយាល័យថវិកាសភា (PBO)
2014-09-08 10:08:36

កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង១២:០០ថ្ងៃត្រង់ ឆ្លើយតបតាមការអញ្ជើញរបស់វិទ្យាស្ថានសភាកម្ពុជា (PIC) ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ការងារ ដើម្បីពិនិត្យពិភាក្សា អំពីការបង្កើតការិយាល័យថវិកាសភា (PBO) នៅភោជនីយដ្ឋានម្លិះ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ហុង សុខហួរ សមាជិកព្រឹទ្ធសភា, ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោកស្រី Kristina Kuhnel ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍ នៃស្ថានទូតស៊ុយអ៊ែត, លោក Egbert Walter លេខាទី១ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និង លោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ វិទ្យាស្ថានសភាកម្ពុជា (PIC) ព្រមទាំងសហការី ។
ក្នុងឱកាសនោះអ្នកចូលរួមបានពិនិត្យពិភាក្សាស្តីពី ការបង្កើតការិយាល័យថវិកាសភា (PBO) នៅក្នុងវិទ្យាស្ថានសភាកម្ពុជា (PIC) ក្នុងគោលបំណង ជួយគាំទ្រដល់គណៈកម្មការទី២ នៃព្រឹទ្ធសភា និងសមាជិកសភា ក្នុងការចូលរួមរៀបចំ និងត្រួតពិនិត្យថវិកាជាតិប្រចាំឆ្នាំនីមួយៗ ។
អង្គប្រជុំបានឯកភាពឲ្យ PIC បន្តពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកការគាំទ្រក្នុងការបង្កើត PBO នៅក្នុង PIC ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦