គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ អញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយឯកឧត្តម Azuma KOSHIISHI អនុប្រធានព្រឹទ្ធសភា នៃរាជាណាចក្រជប៉ុន
2014-08-22 01:21:08

នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម គង់ សារាជ ប្រធាន គណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភារាជាណាចក្រជប៉ុនបានអញ្ជើញធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយឯកឧត្តម Azuma KOSHIISHI អនុប្រធាន ព្រឹទ្ធសភានៃរាជាណាចក្រជប៉ុន ដែលបានអញ្ជើញមក ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចំនួន០៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤។
ជាមួយគ្នានេះដែរ គណៈប្រតិភូព្រឹទ្ធសភាជប៉ុន ក៏បានអញ្ជើញធ្វើដំណើរទៅកាន់វត្តតាំងក្រសាំង ដើម្បីដាក់កម្រងផ្កាគោរពចំពោះ វិញ្ញាណក្ខន្ធនគរបាលជប៉ុនដែលបានទទួលមរណៈភាពក្នុងពេលបំពេញបេសកកម្ម UNTAC នៅព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦