គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យឹមសេត សមាជិក្រុមសមាជិកព្រឹទ្ធសភាក្រចាំភូមិភាគទី៤ ជួបពិភាក្សាការងារជាមួយលោក សួន អ៊ន់ ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៨នៃខេត្តប៉ៃលិន
2014-07-18 02:51:07

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ឯកឧត្តម យឹម សេត សមាជិកក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបពិភាក្សាការងារជាមួយ លោក សួន អ៊ន់ ប្រធានសមាគមក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ សង្កាត់ និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៨នៃខេត្ត ប៉ៃលិន ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហ មជ្ឈការ និងយេនឌ័រ ការងាររបស់សហគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលទាក់ទងនឹង​ ៖ ទី១-ការងារ សេវាធារណៈនៅឃុំ សង្កាត់ ទី២-ការងារផែនការ និងអភិវឌ្ឍន៍មូលដ្ឋាន ទី៣-ការងារភូមិ ឃុំ មានសុវត្ថិភាព ទី៤-ការចូលរួម របស់ វិស័យជំនាញ និងប្រជាពលរដ្ឋលើការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ នៅថ្នាក់មូលដ្ឋាន និងទី៥-ការងារ ស្រ្តី និងកុមារនៅឃុំ សង្កាត់ ។

(រូបភាព និងអត្ថបទ ៖ នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦