គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យឹម សេត សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ពិភាក្សាការងារជាមួយ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន
2014-07-17 07:40:50

នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ឯកឧត្តម យឹម សេត សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៨នៃខេត្តប៉ៃលិន ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ ការងាររបស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលទាក់ទងនឹង ៖ ទី១-ការងារសេវាធារណៈនៅឃុំ សង្កាត់ ទី២-ការងារផែនការ និងអភិវឌ្ឍន៍មូលដ្ឋាន ទី៣-ការងារភូមិ ឃុំ មានសុវត្ថិភាព ទី៤-ការចូលរួមរបស់វិស័យជំនាញ និងប្រជាពលរដ្ឋលើការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ នៅថ្នាក់មូលដ្ឋាន និងទី៥-ការងារស្រី្ត និងកុមារនៅឃុំ សង្កាត់ ព្រមទាំងសុំកិច្ចសហការពីសាលាខេត្តក្នុងការរៀបចំវេទិកានាពេលខាងមុខ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦