គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បើកកិច្ចប្រជុំផ្ទៃក្នុង
2014-07-16 04:33:37

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ព្រឹទ្ធសភា) និងជាប្រធានក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី៦ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្ទៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមសមាជិកក្រុមសមាជិកព្រឹទ្ធសភា និង មន្ត្រីលេខាធិការដ្ឋានអមក្រុមភូមិភាគទី៦ ដើម្បីពិនិត្យពិភាក្សាអំពីការរៀបចំវេទិកាថ្នាក់ស្រុក នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ៕



អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦