គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញចុះត្រួតពិនិត្យ ការចាក់ដីជូនប្រជាពលរដ្ឋរងគ្រោះទឹកលិច នៅស្រុកអង្គស្នួល ខេត្តកណ្តាល
2014-07-16 03:03:21

នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះត្រួតពិនិត្យការចាក់ដី ជូនប្រជាពលរដ្ឋរងគ្រោះទឹកលិចចំនួនចំនួន ៥២គ្រួសារ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នាក្នុងឱកាសនោះដែរ ឯកឧត្តម បានធ្វើការចុះត្រួតពិនិត្យតាមផ្ទះប្រជាពល រដ្ឋនីមួយៗនៅក្នុងភូមិថ្នល់ទទឹងដែលបានចាក់ដីដើម្បីលើកតួផ្ទះឲ្យផុត ពីការលិចទឹក ។ ប្រជាពលរដ្ឋទាំង ៥២គ្រួសារ មានចិត្តសប្បាយរីករាយជាខ្លាំងនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចាក់ដីអស់ចំនួន ៧១០ឡាន អស់ទឹកប្រាក់ ចំនួន ១០.៦៥០$ (មួយម៉ឺនប្រាំមួយរយហាសិបដុល្លាអាមេរិក) ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦