គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទឹកលិច នៅស្រុកអង្គស្នួល ខេត្តកណ្តាល
2014-07-07 08:28:11

នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកលិចដោយទឹកភ្លៀងចំនួន ៥០គ្រួសារ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នាក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើរប្រជាពលរដ្ឋទាំងឡាយឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅរដូវវស្សានេះ ត្រូវតែចេះអនាម័យជានិច្ចក៏ដូចជាការការពារជម្ងឺរាករូសត្រូវតែបរិភោគទឹកស្អាត និងជាពិសេសក្មេងតូចៗត្រូវតែយកចិត្តទុកដាក់កុំឲ្យលេងទឹកដែលអាចបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុបាន។
ជាចុងបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភចាក់ដីចំនួន ១០០០ឡាន ដើម្បីលើកដីក្នុងភូមិថ្នល់ទទឹងទាំងមូលកុំឲ្យទឹកលិចនៅរដូវវស្សាតទៅទៀត ដោយប្រើប្រាស់ទឹកប្រាក់ផ្ទាល់ខ្លួន សរុបចំនួន ២០.០០០$(ពីរម៉ឺនដុល្លាអាមេរិក) ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦