គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ បើកកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៥)
2014-07-04 08:56:56

នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៥)និងជាប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមសមាជិក ព្រឹទ្ធសភា(ក្រុមទី៥) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការជួយគ្នាទៅវិញ ទៅមក ផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សេចក្តីព្រៀងច្បាប់ស្តីពី ការអនុម័តយល់ព្រមសន្ធិសញ្ញា ស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨៕


អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន



 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦