គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង ធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងសហគមន៍ ក្នុងដំណើរទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា
2014-07-02 00:47:16


នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាបណ្ណាល័យ ព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នឹងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញធ្វើបទបង្ហាញស្តីពី “រចនាសម្ព័ន្ធ តួនាទី ភារកិច្ច” ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងសហគមន៍ ចំនួន៣៨នាក់ មកពីខេត្តក្រចេះ ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសធ្វើបទបង្ហាញស្តីពី “រចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា” ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នឹងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨បានលើកឡើងថា ព្រឹទ្ធសភាមានតួនាទីធ្វើឲ្យអំណាចរដ្ឋមានតុល្យភាពនិងប្រព្រឹត្តទៅបានល្អ ប្រសើរសំដៅការការពារមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សព្រមទាំងសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ព្រឹទ្ធសភាមានមុខងារចំនួនបី គឺទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ ទី៣-មុខងារជាតំណាង ជាមួយគ្នានោះ ព្រឹទ្ធសភាមានមុខងារសំខាន់មួយទៀត គឺការរួមវិភាគ ទាននៅក្នុងដំណើរការស្ថិរភាពភាវូបនីយកម្ម ជីវភាពនយោបាយរបស់ជាតិ ដែលជាស្នូលនៃការពង្រឹងពង្រីកនយោបាយបង្រួបបង្រួម ផ្សះផ្សារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និងសម្បូណ៌សប្បាយ។ លើកឡើងបន្តថា បានឆ្លងតាមរយៈការសហការជាមួយនឹងសម្ព័ន្ធភាពជាតិឃុំ សង្កាត់ឆ្លងតាមការរៀបចំវេទិកា តាមបណ្តាភូមិភាគទាំង៨ព្រឹទ្ធសភា មានអត្តសញ្ញាណច្បាស់លាស់ មានភាពចាស់ទុំ និងមានបទពិសោធន៍ច្រើនជាងមុន ហើយបានបង្ហាញពីតួនាទី និងមុខងាររបស់ខ្លួនជូនដល់ក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោតកាន់តែច្បាស់លាស់ជាងមុនថែមទៀត។ ហើយតាមរយៈការរៀបចំវេទិកានានា ជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ក៏បានរកឃើញនូវការលំបាកនិងបញ្ហាប្រឈម ជាមួយនឹងដំណោះស្រាយផងដែរ។
បន្តទៀតថា តាមរយៈសមិទ្ធផលទាំងនេះ បានស្តែងចេញអំពីការចូលរួមយ៉ាងសកម្មរបស់ព្រឹទ្ធសភា ក្នុងការរួមចំណែកក្នុងការជំរុញការ អនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕




រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន










 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦